ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះកាប៊ីនភ្លើងផ្អើលប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីកាប៊ីនភ្លើងមួយកន្លែង ត្រូវបានឆ្លងចរន្តអគ្គិសនីឆេះកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋ រស់នៅក្បែរខាងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឮសូរសម្លេងផ្ទុះ ដូចគ្រាប់បែក ចេញពីកាប៊ីនភ្លើងខាងលើ ស្រាប់តែមួយសន្ធុះក្រោយមក ផ្សែងហុយខ្មួលខ្មាញ់ ចេញមកក្រៅតែម្តង បង្កឲ្យភ័យស្លន់ស្លោ ខ្លាចរាលដាលដល់លំនៅដ្ឋាន ​។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ប្រជាពលរដ្ឋ សមត្ថកិច្ច រាយការណ៍សុំឲ្យអគ្គិសនីកម្ពុជា ផ្តាច់ចរន្តភ្លើងជាបណ្តោះអាសន្ន ហើយកម្លាំងប្រជាការពារសង្កាត់ចោមចៅ១ ជាច្រើននាក់ ទៅជួយអន្តរាគមន៍ សហការជាមួយ ពលរដ្ឋ រោងចក្រ នៅក្បែរនោះ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ ជាង១០បំពង់ទីប ពន្លត់ភ្លើងឲ្យរលត់បាត់ទៅវិញ ហើយក៏មិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖