ខេត្តព្រះសីហនុ៖ ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកក្រមា ចង ក សុគត់ នៅក្នុងវត្តសីលវន្តារាមភ្នំក្អោង ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបញ្ជាក់ថា ព្រះសង្ឃដែលធ្វើអត្តឃាតនេះ ព្រះនាម សូ សំណាង ហៅសេង ព្រះជន្ម ២២វស្សា មានទីកន្លែងកំណើតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នបួសគង់នៅវត្តខាងលើ ។
ក្រោយពិនិត្យធ្វើកោសល្យវិច័យព្រមទាំងសាកសួរសាក្សុីនៅកន្លែងកើតហេតុ សមត្ថកិច្ចអះអាងថា ព្រះសង្ឃអង្គនេះ ពិតជាបានធ្វើអត្តឃាតដោយចងកនឹងក្រមាពិតប្រាកដមែន ប៉ុន្តែពុំមានប្រភពអះអាងថា ករណីអត្តឃាតនេះ កើតឡើងដោយសារមានវិបត្តិអ្វីឡើយ ៕ ឆ្លាម សមុទ្រ