ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គធ្វើអត្តឃាតយកក្រមាចងកសុគត់នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកក្រមា ចង ក សុគត់ នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង ស្ថិតនៅភូមិបឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុកាលពីម៉ោង​១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ។

សមត្ថកិច្ចបញ្ជាក់ថា ព្រះសង្ឃដែលធ្វើអត្តឃាតនេះ ព្រះនាម​ សូ​ សំណាង​ ហៅសេង​ ព្រះជន្ម​ ២២វស្សា​ មានទីកន្លែងកំណើត​នៅភូមិត្រពាំង​ ឃុំស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ បច្ចុប្បន្នបួសគង់នៅវត្តខាងលើ​ ។

ក្រោយពិនិត្យ​ធ្វើកោសល្យវិច័យ​ព្រមទាំងសាកសួរសាក្សុីនៅកន្លែងកើតហេតុ​ សមត្ថកិច្ចអះអាងថា ព្រះសង្ឃអង្គនេះ ពិតជាបានធ្វើអត្តឃាតដោយចងកនឹងក្រមាពិតប្រាកដ​មែន​ ប៉ុន្តែពុំមានប្រភពអះអាងថា ករណីអត្តឃាតនេះ កើតឡើងដោយសារមានវិបត្តិអ្វីឡើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖