ខេត្តត្បូងឃ្មុំ ៖ ដើម្បីសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាជនជាអ្នកដំណើរតាមដងផ្លូវនឹងប្រជាជនរស់នៅក្នុងមូលដ្ឋានអោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិ ភាពពោលគឺគ្មាន៩យ៉ាងនោះ កម្លាំងជំនាញប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់បានធ្វើរដ្ឋបាលចំហរឆែក ឆេរអាវុធជាតិផ្ទុះ ក៏បានជួបប្រទះ និងឆែកឆេរជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់ ។
នគរបាលស្រុកត្បូងឃ្មុំបានអោយដឹងថា ការឃាត់ខ្លួនជន សង្ស័យធ្វើឡើងកាលពីថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០០,១០នាទី រំលងអាធ្រាត ។
ជនសង្ស័យឈ្មោះថា លាងស្រេន ភេទ ប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រកឃើញម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន ០៤កញ្ចប់ ។
បច្ចុប្បុន្នជនសង្ស័យត្រូវបានឃាត់ ខ្លួននិងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូង ឃ្មុំ ចាត់ការតាមនិតិវិធី ៕ វណ្ណៈ