ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រ ប៉ុន តឹស ហ្វូតវែ ខេត្តតាកែវដួលសន្លប់ប្រមាណ ៥០នាក់

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោងប្រមាណ ៧ និង ៥០នាទី មានករណីកម្មករដួលសន្លប់នៅរោងចក្រ ប៉ុន តឹស ហ្វូតវែ មានអាសយដ្ឋាននៅផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ខាងជើងផ្សារអង្គតាសោម ចំងាយប្រមាណ ២០ម៉ែត្រ) សរុបប្រមាណ ៥០នាក់ជាបន្តបន្ទាប់ ។

មូលហេតុដែលបណ្តាលឱ្យមានករណីសន្លប់នេះ ផ្តើមចេញពីកម្មករម្នាក់ បានវៃឡេវត្រូវម្រាមដៃ បណ្តាលឱ្យបែកចុងម្រាម និងស្រែកខ្លាំងៗ បណ្តាលឱ្យកម្មករ កម្មការិនីធ្វើការនៅក្បែរនោះ ឃើញភ័យស្លន់ស្លោ និងទន់ដៃជើងបណ្តាលឱ្យដួលសន្លប់តៗគ្នា(ជំងឺស្នេហ៍ហ្វូង) តែម្តង ។

សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលភ្លាមនៅមូលដ្ឋានសុខាភិបាល មានមន្ទីពេទ្យបង្អែកអង្គរកា និងមន្ទីរពេទ្យ តុង ប៊ុនធឿន ៕


ចែករំលែក៖