ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចប៉ុន្តែ​ រត់គេចខ្លួនមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន​ បានសហករាណ៍ជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពឆក់កាបូបលុយ​ពីប្តីប្រពន្ធ២នាក់បានសម្រេច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​ ៧យប់ ថ្ងៃអាទិត្យ​ ១១រោច​ ខែបឋមាសាធ​ ឆ្នាំច​ សំរឹទ្ធស័ក​ ពស២៥៦២​ ត្រូវនិងថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០១៨​ ​ចំណុចមុខផ្ទះលេខ៨៧ តាមបណ្ដោយផ្លូវលេខ១៦៣​ ក្រុម២០​ ភូមិ៣ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ។

ជនសង្ស័យទី១​ ឈ្មោះ​ ទន់​ សុភារាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ​ តាមបណ្ដោយផ្លូវលំ​ ភូមិម័រ​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ និង​ បក្ខពួកម្នាក់ទៀតឈ្មោះ​ កែវ​ សត្យាវុឌ្ឍ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ​ ទូច​ ហ៊ុនរ៉ានិច ភេទស្រី​ អាយុ២១ឆ្នាំ មុខរបរអ៉ុតសក់​ ស្នាក់នៅផ្ទះជួល​ តាមបណ្ដោយផ្លូវលំ​ ភូមិក្បាល់ទំនប់២​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ Zoomer X (សូមមិនបញ្ចេញស្លាកលេខ)​ ពីអ្នកប្តីទើបតែចេញពីទិញហ្ហូបនៅផ្សារទួលទំពូងគោលបំណង់ទៅផ្ទះនៅសង្កាត់បឹងទំពុន២​ ដែលធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៦៣​ ខណះមកដល់ចំណុចកើតហេតុមុខផ្ទះលេខ៨៧ តាមបណ្ដោយផ្លូវលេខ១៦៣​ ក្រុម២០​ ភូមិ៣ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ ក៏មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា​ ប៉ីត​ ពណ៍ក្រហម​ លាយស​ ពាកលស្លាកលេខ​ ភ្នំពេញ​ ១HA-៩០៨២​ បានជិះមកក្បែរ​ និង​ ធ្វើសកម្មភាពឆក់កាបូបលុយពីដៃរបស់ខ្លួន​បានសម្រេច​ បម្រុងនិងជិះគេចខ្លួនក៏ប្រទះក្រុមនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន​ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវល្បាត់ដេញតាមចាប់ជនសង្ស័យទាំង២នាក់បាននៅចំណុចមុខផ្ទះលេខ៦៧៤​ តាមបណ្ដោយផ្លូវលេខ២៧១​ ទើបចាប់បានជនសង្ស័យទាំង២នាក់តែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ​ និង​ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនយកមកសួរនាំ​ និង​ កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្ត៕ ស រស្មី


ចែករំលែក៖