ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាគ្រូបង្រៀនម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ លោកគ្រូបង្រៀននៅវិទ្យាល័យ​ ជា​ ស៊ីម​ បឹងកេងកងម្នាក់​ ត្រូវខ្សែភ្លើងឆក់ដោយសារតែតខ្សែភ្លើងខុសបច្ចេកទេស បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអាធ័មនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ៣និង៣០នាទីរសៀល​ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ​ ដែលស្ថិតនៅចំណុចផ្ទះលេខA៦ ផ្លូវខាងសារិន ក្រុម៧ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើមានឈ្មោះ​ ស៊ូ សុធា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ​ គ្រូបង្រៀននៅវិទ្យាល័យ​ ជា​ ស៉ីម​ បឹងកេងកង​ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា​ នៅមុនកើតហេតុ​ ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកនៅផ្ទះជួល​ មួយកន្លែង​ដែលស្ថិតនៅចំណុចកើតហេតុខាងលើ​ ដោយជនរងគ្រោះបានដាក់ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១​ និងជាន់ទី២ ខណៈពេលនោះជនរងគ្រោះក៏បានយកដៃខាងឆ្វេងទៅកាន់ខ្សែភ្លើងពេលនោះក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ​ បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ​ បានរាយការណ៍ប្រាប់មកសមត្ថកិច្ចមូលដ្ឋាន​ នៅពេលសមត្ថកិច្ចចុះមកដល់កន្លែង​ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ​។

ភ្លាមៗនោះ​ សមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យសាស្រ្ត​ និងគ្រូពេទ្យតុលាកាពិនិត្យលើសាកសពជនរងគ្រោះខាងលើ​ ដោយបានបញ្ជាក់ថា​ ជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសាតែឆក់ខ្សែភ្លើងយ៉ាងពិតប្រាកដមែន ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ សម្ថតកិច្ចធ្វើកំណត់ហេតុ​ និងប្រគល់សាកសពជនរងគ្រោះខាងលើឲ្យទៅក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕


ចែករំលែក៖