ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៤គ្រឿង បានបុកពីក្រោយ ពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយ៉ានដាយដឹងទំនិញបើកបុក រថយន្តម៉ាកព្រុស២គ្រឿង និងរុលទៅបុករថយន្តម៉ាកលុចសុីសមួយគ្រឿងទៀត ចំពីក្រោយ គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងក្រោយ ទាំងសងខាងតែមិនបណ្ដោយឲ្យមានមនុស្សរងរបួសនោះទេ ។ ហេតុការណ៍នេះបានកេីតឡេីងកាពីេវលាម៉េាង៩ និង៣០ នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដាយផ្លូវ៤៣២ កែវផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃេីញបុរសម្នាក់បានបើក រថយន្តហុីយ៉ានដាយដឹងទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ 3C-1086 ក្នុងទិសដៅពីត្បូងមកជើងចុះពីផ្លូវ២៧១បត់ឆ្វេង ចុះមកក្រោមផ្លូវ៤៣២ ស្រាប់តែមិនដឹងយ៉ាងក៏ស្រាប់តែមកបុកពីក្រោយ រថយន្តម៉ាកព្រុស២គ្រឿង និងរុងទៅ បុករថយន្តម៉ាកលុចសុីសមួយគ្រឿងទៀត ចំពីក្រោយ គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងក្រោយតែមិនបណ្ដោយឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីត ដោយភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងម្ចាស់រថយន្តទាំង៣គ្រឿង ក៏ព្រមយកទៅជួសជួលឲ្យដើម្បីបញ្ចប់រឿង ៕ស រស្មី


ចែករំលែក៖