ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសម្ភារក្មេងលេងបើកទាក់ខ្សែភ្លើងបាក់បង្គោលភ្លើងមួយដើម

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តកូរ៉េដឹកសម្ភារក្មេងលេងបានទាក់ និងខ្សែភ្លើងបណ្តាលឲ្យបាក់បង្គោលភ្លើងអស់មួយដើមសង្កត់លើរថយន្តតែម្តង ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅផ្លូវលំ​ ភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគឿង​ ពណ៍ស​ ពាក់កំពត​ 2A 0274 ដែលដឹកសម្ភារក្មេងលេង (កន្ត្រក​ សេះហោះ)បើកចូលក្នុងភូមិស្រាប់តែទាក់ និងខ្សែភ្លើងបណ្តាលឲ្យទាញបង្គោកភ្លើងបាក់អស់មួយដើមសង្កត់ពីលើរថយន្តតែម្តង ។

យើងសង្កេតឃើញថាបង្គោលភ្លើងខាងលើគឺមានតែបង្គោលដោយពុំមានបង្កប់ ដែលជាស្នូលកណ្តាលដើម្បីឲ្យរឹងមាំទើបងាយ និងបាក់បែបនេះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖