ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ខែកក្កដា២០១៨ វេលាម៉ោង ០៨:០០នាទី នៅភូមិ បឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឲ្យ បាក់ជើងតាងរលំផ្ទះមួយខ្នង ទំហំ៤×៥ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតធ្ងន់ និងបណ្តាលឲ្យម្ចាស់ផ្ទះ៣នាក់ រងរបួស ៖
១.ឈ្មោះកែវ ភេទស្រី អាយុ ២៥ឆ្នាំ របួសធ្ងន់
២.ឈ្មោះទី ដូច ភេទប្រុស អាយុ២៩ឆ្នាំ របួសមធ្យម
៣.ឈ្មោះដូច សម ភេទប្រុស អាយុ៥ ឆ្នាំ ស្រាល
អ្នករងគ្រោះទាំងបីនាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពត ៕ ឆ្លាម សមុទ្រ