ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់ចាប់នារីអាយុ១៧ឆ្នាំរំលោភនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ បុរសអាយុ៣៣ឆ្នាំម្នាក់​ត្រូវបានកម្លាំងនគរបាល​ចាប់ខ្លួន ពីបទសង្ស័យចាប់រំលោភសេពសន្ថវៈទៅលើនារីអាយុ១៧ឆ្នាំម្នាក់កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយមានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ។

សមត្ថកិច្ចឃុំរវៀងបានប្រាប់ថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ ត្រេន ព្រេង ហៅវី អាយុ៣៣ឆ្នាំ ។ ចំណែកជនរងគ្រោះ​ ត្រូវបានស្នើមិនឲ្យបញ្ចេញឈ្មោះ ។

សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ ត្រេន ព្រេង ហៅវីខាងលើនេះទៅសាកសួរបន្ត និងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕


ចែករំលែក៖