ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវសង្ស័យកខ្យល់គរ(គាំងបេះដូង)។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​៨និង០០នាទី​ព្រឹក ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ ផ្លូវ​ ឌួង​ងៀប​៣​ ភូមិ​ ទ្រង់​មាន់​ សង្កាត់​ អូរបែកក្អម​ ខណ្ឌសែនសុខ។

សពបុរសខាងលើ ឈ្មោះ​ តឿ​ ភេទ​ ប្រុស​ អាយុ​ប្រហែល​ ៣២ឆ្នាំ​ មុខរបរ​ រេីសអេតចាយ​ ស្នាក់​នៅ​ ចិញ្ចើម​ផ្លូវ​ កន្លែងកេីត​ហេតុ​ខាង​លើ​ ។

ប្រជាពលរដ្ឋ​ ប្រាប់​ថា​ ជនរងគ្រោះ​តែងតែ​ផឹក​ស្រា​ថ្នាំ​ជា​ប្រចាំ​ លុះ​ដល់​ថ្ងៃកើតហេតុ ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ ក្បែរ​នោះ​ បាន​ទៅ​ដាស់​ ជនរងគ្រោះ​ ស្រាប់​តែ​ស្លាប់​បាត់​ទៅ​ហើយ​ បង្ករអោយ​​មាន​ការ​ភ្ញាក់ផ្អើល​ ក្រោយមកប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ ដេីម្បី​ចុះ​ទៅ​កន្លែង​កេីត​ហេតុ​ ធ្វើ​ ​កោសល្យវិច័យ​ ហើយសន្និដ្ឋានថា​ ជនរងគ្រោះ​ស្លាប់​ ដោយ​សារ​ ខ្យល់​គរ​(គាំង​បេះដូង​ស្លាប់​)​ ។

បច្ចុប្បន្ន​សព​ យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​ ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ តុង សីហា


ចែករំលែក៖