ខេត្តកំពង់ធំ៖ ប្រពន្ធចុងវៃ បំភ្លេចបំផ្លាញទ្រព្យសម្បតិ្តប្រពន្ធដើមដោយចេតនានៅវេលាម៉ោង០៧និង១០នាទី ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្សារបឹងកណ្ដាល ភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ ជូ ស្រីអូន ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុ (ប្រពន្ធចុង)។
ឯជនរងគ្រោះ(ម្ចាស់ម៉ូតូ)ឈ្មោះ ណាំ ដាណេ ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិ-ឃុំកើតហេតុជាមួយគ្នា(ប្រពន្ធដើម)។
សម្ភារខូចខាត: បែកកញ្ចក់ម៉ូតូ និងបែកកញ្ចក់កុងទ័រ(តាបឡូ)។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានប្រើក្មួយស្រីឈ្មោះ សឿន ឆវ័ន្ត ទៅផ្សារដោយជិះម៉ូតូរបស់ជនរងគ្រោះ ម៉ាក Zoomer X ពណ៌ស-លឿងគ្មានស្លាកលេខ ពេលជិះម៉ូតូដល់មុខផ្ទះឈ្មោះ ស្រីអូន(ប្រពន្ធចុង) បានគប់នឹងជីឡៅវាល់សាំង លុះពេលឈ្មោះ ឆវ័ន្ត ជិះទៅដល់ផ្សារ ទុកម៉ូតូរួចចូលផ្សារ ស្រាប់តែឈ្មោះ ស្រីអូន ជិះម៉ូតូស្កុបពី ពណ៌ស យកដែកបំពុងទីបវាយម៉ូតូរបស់ជនរងគ្រោះ បណ្ដាលបែកកញ្ចក់កុងទ័រ និងកញ្ចក់មើលក្រោយ សមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនក្រោយធ្វើសកម្មភាពរយះ4ម៉ោង ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងមូលហេតុ ទំនាស់់ប្រពន្ធដើម និងប្រពន្ធចុង(ប្តីឈ្មោះឃុត នឿន) ។
សមត្ថកិច្ចឃាត់ខ្លួនបង្កបញ្ជូនទៅអធិរដ្ឋានដើម្បីកសាងសណុំរឿងតាមនីតិវិធីដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី