ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ បានសម្រេចហើយ តែរត់មិនរួចត្រូវប្រជាពលរដ្ន និងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន និងសន្តិសុខកោះពេជ្រ តាមចាប់បាន ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះចំណែក បក្ខពួកចំនួន២នាក់ទៀត បានលោតចូលទឹកទន្លេគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ដែត អាយុ១៦ឆ្នាំ មុខរបរស្នាក់មិនពិតប្រាកដ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច ហើយតែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន រួមសន្តិសុខកោះពេជ្រ បណ្តាលឲ្យជនសង្ស័យដួលម៉ូតូទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកជនសង្ស័យ២នាក់ភ័យពេកក៏បានលោតចូលទឹកនៅក្រោយផ្សារអ៊ីអនម៉លបាត់ស្រមោលតែម្តង ។
ភ្លាមៗនោះសមត្ថកិច្ចបាន ក៏សម្រេចចិត្តលោតចូលទឹក ហើយសមត្ថកិច្ចឡោមព័ទ្ធតាមរកអស់រយ:ពេលជាង២ម៉ោងនៅតែមិនឃើញ ។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់សមត្ថកិច្ចផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី