ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកបរម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់បានបើកបរម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់ ខណៈដែលចេញពីផ្ទះយកនុំអន្សមឱ្យម្ដាយមីងត្រូវបានគេដឹកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ប្រុស ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បើកបរម៉ូតូសង់ ស៊េរីចាស់ ពណ៌ខ្មៅគ្មានស្លាកលេខ ។

អ្នកភូមិបានឱ្យដឹងថា ឃើញយុវជនម្នាក់បានបើកបរម៉ូតូលើដងផ្លូវលំ ក្នុងទិសដៅពីក្បូងទៅជើងម្នាក់ឯង ពេលមកដល់កន្លែងកើតហេតុស្រាប់តែឃើញដួលនៅលើចិញ្ជើមផ្លូវ រួចមកពួកគាត់ក៏បាននាំគ្នាទៅ ហើយជួយលើកម៉ូតូពីកន្លែងកើតហេតុ បន្ទាប់មកត្រូវបានបងប្អូននិងអ្នកដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

រីឯម៉ូតូជនរងគ្រោះត្រូវបានបងប្អូនយកទៅជួសជុល។ ចំណែកយុវជនរងគ្រោះបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖