ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពមកគាស់បន្ទប់ជួលប្រជាពលរដ្ឋខណះម្ចាស់មិននៅតែមិនទាន់គាស់បានសម្រេចផងស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរមកឃើញទាន់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បាននិងវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែទុតិសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជូលមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះញឹម ហាំ ហៅជាតិ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ទី២ឈ្មោះ ជួន ឃាល់ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុខណះម្ចាស់បន្ទប់ជួលចេញទៅធ្វើការអស់និងបានចាក់សោរទ្វារត្រឹមត្រូវ បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន២នាក់បានដើរមកធ្វើសកម្មភាពយកដែកសម្រាប់ឆ្កិះសោរមកគាស់បន្ទប់តែខណះកំពុងធ្វើសកម្មភាពស្រាប់តែមានអ្នកក្បែរនោះ មកទាន់ឃើញដូចនេះក៏ស្រែកថាចោរៗធ្វើឲ្យពួកគេភ័យព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បាននិងព្រួតវាយបណ្តាលឲ្យទ្រមខ្លួនទើបរាយការណ៍ទៅសមត្ថកិច្ចមកយក។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការបន្ត ៕ សុខាសែនជ័យ