ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីនាយករដ្ឋមន្ត្រីញូវហ្សេឡេនវិលត្រឡប់ចូលធ្វើការវិញក្រោយសម្រាក៦ខែសម្រាលកូន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា លោកស្រីនាយករដ្ឋមន្ត្រីញូវហ្សេឡេន Jacinda Ardern បានសម្រេច ជ្រើសរើសវិធីធ្វើការនៅក្នុង ផ្ទះ នៅទីក្រុង Auckland ប្រទេសញូវហ្សេ​ឡេន រហូតដល់ចុងសប្តាហ៍ ទើបផ្លាស់ទៅកាន់កន្លែងធ្វើការវិញដូចដើម។

នៅលើបណ្តាញសង្គមលោកស្រី Jacinda Ardern បានបញ្ជាក់ថា កិច្ចការងានៅក្នុង គ្រួសារ លោកស្រីបានបំពេញយ៉ាងល្អ ។ លោកស្រីបន្តទៀតថា ស្វាមីរបស់លោក ស្រី គឺ លោក Clark Gayford ដែលជាអ្នក ដឹកនាំកម្មវិធីនឹងនៅផ្ទះមើលកូនស្រី ហើយ ទទួលបានរបប នៅផ្ទះមើលក្មេង។

លោកស្រី Jacinda Ardern ជាមេដឹកនាំទីពីរ ហើយនៅលើពិភពលោក ដែលបានបង្កើតកូនពេលនៅកាន់តែណែងជាប្រមុខដឹកនាំប្រទេសជាតិ។ ស្ត្រីទី១ ដែលបង្កើតកូននៅ ពេលកាន់តំណែង គឺ លោកស្រីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Benazir Bhutto នៅឆ្នាំ ១៩៩០ ។

ក្នុងរយៈពេលលោកស្រី Jacinda Ardern សម្រាកសម្រាលកូនគឺឧបនាយករដ្ឋមន្ត្រី លោក Winston Peters ជាអ្នកជំនួសដឹកនាំ ប្រទេសជាតិ ដំណើរការរដ្ឋាភិបាល។ លោក Peters នឹងប្រគល់តំណែងឲ្យលោកស្រីនាយករដ្ឋមន្ត្រីវិញ ក្រោយបញ្ចប់កិច្ច ប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសិង្ហ បុរី។

មកទល់ពេលនេះនៅលើពិភពលោកទើបតែមានស្ត្រីពីររូបប៉ុណ្ណោះដែលបង្កើតកូនពេលកាន់តំណែងខ្ពស់ ។ប៉ុន្តែក្រៅពី តំណែងនាយករដ្ឋមន្ត្រី ក៏មានស្ត្រីជាច្រើនបង្កើតកូនពេលធ្វើការដែរ ក្នុងនោះមាន ថ្នាក់រដ្ឋមន្ត្រីឬសមាជិកសភាជាដើម ។ កន្លងមកនៅក្នុងប្រទេសអង់គ្លេស អូស្ត្រា លី ក៏មានស្ត្រី បីកូនចូលរួមប្រជុំនៅក្នុង រដ្ឋសភា ហើយឲ្យកូនតូចបៅពេលកំពុង ប្រជុំផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖