ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្ចាស់ផ្ទះឈប់ឲ្យជួលបន្ទប់ ទិញសាំងមកចាក់ដុតបន្ទប់ បែរឆេះរលាកពេញខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែសារធាតុញៀន ធ្វើឲ្យយុវជនម្នាក់ញៀនថ្នាំហួសកម្រិត និងខឹងម្ចាស់ផ្ទះឈប់ឲ្យជួលបន្ទប់ ក៏ស្រាប់ចិត្តទិញសាំងចំនួនលីត្រមកចាក់ដុតបន្ទប់ តែសំណាងអាក្រក់បែរជាឆាបឆេះរលាកពេញខ្លួនឯងវិញ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។

ករណីដុតប៉ុងសម្លាប់ខ្លួនឯងនិងចាក់សាំងដុតបន្ទប់ជួលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃសុក្រ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះជួល​មួយកន្លែង ក្នុងភូមិទ្រា៤ ក្រុមទី៦ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋ និ​ងម្ចាស់ផ្ទះ បានឲ្យ​ដឹងថា មុនពេលកើតហេតុយុវជនខាងលើ ជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយមុនពេលកើតហេតុម្ចាស់ផ្ទះ បាន​ឈប់ជួលបន្ទប់ឲ្យរូបគេរស់នៅទៀត ដោយសារតែខ្លាចពាក់ព័ន្ធដល់រូបគាត់​ ពេលនោះធ្វើឲ្យជននេះខឹងរត់ទៅទិញសាំងចំនួន២លីត្រ យកមកចាក់​ដុតបន្ទប់ជួល តែកម្មឃើញទាន់ហន់ ស្រាប់តែភ្លើងឆាបរលាកពេញខ្លួន​។

ក្រោយកើ​តហេតុម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីឲ្យ​អន្ដរាគមន៍ ហើយនាំយកជនញៀនថ្នាំខាងលើទៅប៉ុស្តិ៍សាកសួរ ប៉ុន្តែដោយជនបង្កមានរបួសធ្ងន់ក៏ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីសិន ចាំពេលជនបង្កហេតុរបួសធូរស្បើយនិងចាត់ការតាមនីតិវិធី ៕ស តារា


ចែករំលែក៖