ខេត្តព្រៃវែង៖ ដើម្បីការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នារដូវទឹកហក់ឡើង ជាមួយនិងជំនន់ទឹកភ្លៀងផងនោះ គឺលោកគណះបញ្ជាការឯកភាពខេត្ត បានណែនាំអោយកងកម្លាំងទាំង៣ស្ថាប័ន អាជ្ញាធរតាមមូលដ្ឋាន មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ អោយបានជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ទើប នាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីពាក់ព័ន្ឋនៅទូរទាំងខេត្ត បានចុះទប់ផ្លូវដែលកំពុងហូរច្រោះ និងបាក់ដី ដោយសារមានរលកបោកបាក់ខ្លាំងលើផ្លូវលំមួយខ្សែរស្ថិតក្នុងភូមិពោធ៍រៀង ឃុំពោធ៍រៀង ស្រុកពោធ៍រៀង ខេត្តព្រៃវែង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចអ្នកធ្វើដំណើរបាន គាំទ្រចំពោះកាយវិការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានគិតគូខ្ពស់ពី សុខទុក្ខ និងជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋ៕ សុខ ខេមរា