ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម​ ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​ចាប់​ខ្លួន​ រក​ឃើញ​រស់នៅ​ដោយ​ខុសច្បាប់​ ចូល​តាម​ច្រក​ក្អម​សំណ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២៦ ខែសីហា វេលាម៉ោង ១១៖៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ក្រសួង​មហាផ្ទៃ​ បានទទួលជនបរទេសម្នាក់​ ឈ្មោះ VO CONG DOAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​ អះអាងថា​ ជននេះ ស្រែកឡូឡារនៅតាមទីសាធារណៈ ធ្វើ​ឱ្យ​ខូចសណ្ដាប់ធ្នាប់ និងរំខានដល់​ប្រជាពលរដ្ឋ និងគ្មានលិខិតឆ្លងដែន។

បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានធ្វើការសាកសួរ ឃើញថាជននេះចូលមកប្រទេសកម្ពុជានៅថ្ងៃទី២២​ ខែ​សីហា​ ឆ្នាំ​២០១៨ តាមច្រកអន្តរជាតិក្អមសំណ ។

រយៈកាលស្នាក់នៅកម្ពុជា គ្មានមុខរបរ គ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដដើរដេកតាមទីសារធារណៈ​ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់​ ៕ ចេស្តា


ចែករំលែក៖