ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យសង្វេគណាស់ ឪពុកនិងកូនចូលក្នុងលូរុករកត្រី ថប់ដង្ហើមស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ មានហេតុការណ៍គួរឲ្យសង្វេគមួយបានកើត ដោយសារឪពុក និងកូនចូលក្នុងលូរុករកត្រី ថប់ដង្ហើមស្លាប់ទាំង២នាក់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង ៥០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំប្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការ ស្រុកបន្ទាយស្រីបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភាន់ ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាឪពុក និងកូន ឈ្មោះ ថា ថោន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានចុះរកត្រីក្នុងលូរ បណ្ដាលឲ្យស្លាប់ទាំង២នាក់ ដោយសារថប់ដង្ហើមក្នុងទឹក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារ ថប់ដង្ហើមក្នុងទឹក ពិតប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖