ភ្នំពេញ៖ បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ក្រមការងារសន្តិសុខប្រចាំខណ្ណ្ឌច្បារអំបានចាប់ផ្តើមអនុវត្តឡើងវិញ ដោយបែងចែកកម្លាំងចុះធ្វើការនៅតាមគោលដៅផ្សេងៗ ជាពិសេសគោលដៅផ្លូវជាតិលេខ១ត្រូវធ្វើជាប្រចាំដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ។
ជាថ្មីម្តទៀតអាជ្ញាធរខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការសកម្មភាពដោយចុះអនុវត្តជារៀងរាល់ថ្ងៃ លើកំណាត់ផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសលើផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់សង្កាត់វាលស្បូវ ដើម្បីការពារកុំឲ្យដីខ្សាច់ និងសំរាម ហូរចូលប្រព័ន្ធលូបង្កឲ្យមានការកកស្ទះ ។
ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌ ជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កម្លាំងសន្តិសុខបានចុះកើបប្រមូលដីខ្សាច់ និង បាញ់ទឹកលាងសម្អាត់ដីខ្សាច់កាយដីចេញពីមាត់លូ នៅលើកំណាត់ផ្លូវជាតិលេខ១ រួមទាំងសម្អាតបរិស្ថានប្រមូលកាកសំណល់ផ្សេងៗ ដែលប្រជាពលរដ្ឋបោះចោលនៅលើផ្លូវជាតិធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ។
សកម្មភាពសម្អាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់រៀងរាល់ថ្ងៃនេះ គឺជាការដាស់តឿនឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកចូលរួមជាមួយអាជ្ញាធរក្នុងការសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌ និងមួយផ្នែកទៀតកុំបោះ ចោល សំរាម និង កាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមឲ្យបានត្រឹមត្រូវ ព្រោះសំរាមជាប្រភពនៃការធ្វើឲ្យខូច បរិស្ថាន មូលដ្ឋានរស់នៅគ្មានអនាម័យ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ ធ្នាប់ សាធារណៈ ជាពិសេសសម្រាមគឺជាប្រភពនៃការចម្លងមេរោគប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវដង្ហើម ។
ជាមួយគ្នានេះដែរលោករស់ សុភក្តិអភិបាលរងខណ្ច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ និងបរិស្ថាន បានស្នើឲ្យរថយន្តដឹកដី ដឹកខ្សាច់ក៏ដូចជារថយន្តក្រឡុក ស៊ីម៉ងត៍ ត្រូវអនុវត្តតាមការណែនាំរបស់សសាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ ដើម្បីបញ្ជៀសកុំឲ្យ មានការកកស្ទះចរាចរ និង ការពារកុំឲ្យដីខ្សាច់ធ្លាក់មកលើផ្លូវជាតិលេខ១ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ ធ្នាប់សាធារណៈ និងបរិស្ថាន សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត បរិស្ថានល្អ សណ្តាប់ល្អ ៕ សណ្តោស