ព័ត៌មានទាន់ហេតុការណ៍៖

រក្សាប្រពៃណីទំនៀមទម្លាប់ឲ្យបានល្អសក្តិសមជាកុលបុត្រ ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញតំាងពីបុរាណកាលរៀងមក

ចែករំលែក៖

ភ្នំពេញ: នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យក្រុមសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមយុវជនកម្ពុជាចូលរួមជាមួយមិត្តភក្តិទាំង ៩ ប្រទេសផ្សេងៗ ទៀតជាង ៣០០ នាក់។ ការធ្វើដំណើរតាមដែនគោក កោះ សមុទ្ទ មានរយះវេលា ៥២ ថ្ងៃ ជារយះពេលដែលក្មួយៗប្រាស្រ័យទាក់ទងគ្នាជាមិត្តភាព អាចស្គាល់ពី អារ្យធម៌ វប្បធម៌ និងកិត្យនុភាព កេរ្តិ៍ដំណែលរបស់ប្រទេសនិមួយៗ។ ពិសេស ចក្រភពអង្គរដែលធ្លាប់ល្បីល្បាញ តាំងពីយូរលង់ណាស់មកហើយ ថាជាអាណាចក្រដ៏រុងរឿងនាសម័យនោះ ។

សម្តេចពិជ័យសេនា ទៀ បាញ់បន្តថា នេះស្តែងពីទំនាក់ ទំនង ការទូតតាមបណ្តាប្រទេសជាច្រើន ដែលក្មួយៗបានឱកា​សចូល រួមទទួលនូវពុទ្ធិ ពីវាគ្មិនរបស់ប្រទេសដែលឆ្លងកាត់ និងឈ្វេងយល់ ពីប្រពៃណី ទំនៀមទម្លាប់ របស់ប្រទេសទាំងនោះ ។ ក្មួយៗត្រូវរក្សា អត្តចរិត ថ្លៃថ្នូរ សមរម្យ និងក្លាហាន ហ៊ានសួរ ឆ្លើយ ទាក់ទង និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ ជំរាបជូនពួកគេ បានដឹង បានឮ បានស្គាល់ ពីវប្បធម៌ដ៏ល្អផូរ ផង់របស់ដូនតា ពិសេសត្រូវឧទ្ទេសនាមពីការក៏កើត ចក្រ ភពអង្គរ រហូតដល់បច្ចុប្បន្ន ។

សម្តេចពិជ័យសេនាលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ព្រះរាជាណាចក្រកម្ពុជា មាតុភូមិអង្គរ កំពុងមានឈ្មោះបោះសម្លេង ល្បាញល្បី នៅលើឆាអន្តរជាតិ ថាកម្ពុជាកំពុងដើរលើផ្លូវត្រូវ ប្រកបដោយចិរភាព និងការអភិវឌ្ឍ គួរឲ្យកោតស្ញប់ស្ញែង ពិសេសសម្តេចតេជោទើបវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ នៅជប៉ុន និងឥណ្ឌូនេស៊ីនាប៉ុន្មានម៉ោងមុននេះ ដោយសម្តេចសម្តែងនូវទឹក មុខញញឹមរីករាយ ក្រោយពីទទួលជោគជ័យគួរជាទីមោទន: ក្នុងរយះពេលបំពេញបេសកកម្មនេះ។

នាឱកាសនោះដែរ បន្ទាប់ពីថតរូបអនុស្សាវរីយ៍រួមជាមួយក្មួយ ៗរួចមក សម្តេចពិជ័យសេនា ក៏បានប្រគល់ថវិកាដល់ក្មួយៗម្នាក់ៗ២០០ដុល្លារជាការកំដរដៃផងដែរ ៕ សុខដុម


ចែករំលែក៖