ព័ត៌មានទាន់ហេតុការណ៍៖

ភាពមិនប្រក្រតីជុំវិញការមិនទទួលខុសត្រូវរបស៎ពេទ្យសត្វលើសុខភាពសត្វមុនដឹកចូលមកចរាចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីប្រជាពលរដ្នមានការព្រួយបារម្ភពីសុខភាពចំពោះការបរិភោគសាច់ជ្រួក និងមានសេចក្តីរាយការណ៍ ពីការចេញផ្សាយការទាក់ទងនឹងការដឹកជញ្ជូន សត្វ មាន់ ទា ជ្រូក គោ ក្របី មកពីប្រទេសជិតខាងចូលមកក្នុងក្រុងសៀមរាប ដោយសេរីគ្មានការត្រួតពិនិត្យសុខភាពសត្វ និងគ្មានប្រភពច្បាស់សាល់រួចមក ស្រាបតែ លោក ព្រុំ វិច ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលឬហៅថាមេពេទ្យសត្វខេត្តសៀមរាប បានច្រានចោលដោយមិនទទួលខុសត្រូវពីមុខងារ តួនាទីរបស់ខ្លួន ក្នុងការពិនិត្យសុខភាពសត្វ ដែលដឹកចូលមកចរាចរណ៍ក្នុងក្រុង និងនៅតាមសត្វអត្តឃាតដ្ឋានទៅវិញ ។

ពលរដ្នសួរថា បើមន្រ្ដីពេទ្យសត្វមិនទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងការពិនិត្យសុខភាពសត្វទៅហើយនោះ ចុះពលរដ្នរាប់លាននាក់ ដែលទទួលទានសាច់រាប់ថ្ងៃ ប្រសិនបើមានជំងឺដង្កាត់ឆ្លងពេញស្រុក តើអ្នកណាជាអ្នកទទួលខុសត្រូវ ។ ប្រជាពលរដ្នបានបញ្ជាក់ថា សព្វថ្ងៃគាត់សង្កេតឃើញ តាមកុងស៊ី និងសត្វឃាតដ្ឋាននានា មានការដឹកជញ្ជូនសត្វចូលយ៉ាងអនាបតេយ្យដោយគ្មានការពិនិត្យសុខភាព និងគ្មានអនាម័យឲ្យបានត្រឹមត្រូវឡើយ រួចយកសាច់មកលក់ចែកចាយគ្រប់ទីផ្សារ ។

លោកក ព្រុំ វិច បានបញ្ជាក់ថា រាល់ការដឹកជញ្ជូនសត្វចូលមកក្រុងសៀមរាប នឹងនៅតាមកុងស៊ី សត្វអត្តឃាត ទាំងអស់ គឺមានអ្នកមានអំណាចម្នាក់បានចេញមុខនឹងដេញថ្លៃយកអស់ហើយ លោកមិនបានទទួលខុសត្រូវឡើយ ឯអ្នកមាន អំណាចម្នាក់នោះ គឺ លោក ទូច សៀ ហើយប្រសិនបើចង់ដឹងឲ្យទាក់ទងនឹងទៅសួរ លោក ទូច សៀ ទៅ ។

ភាពមិនប្រកតីទាំងនេះត្រូវប្រជាពលរដ្នដាក់ការសង្ស័យទៅលោក ព្រុំ វិច និងឧកញ៉ា ទូច សៀ ពិតត្រូវរ៉ូវគ្នាក្នុងការនាំសត្វចូលពីប្រទេសក្រៅយកមកចែកចាយក្នុងខេត្តសៀមរាបដើម្បីប្រមូលលុយចែកគ្នាដាក់ហោប៉ៅយកធ្វើមានធ្វើបានមិនខ្វល់អំពីសុខភាព និងសុវត្ថិភាពរបស់ប្រពលរដ្ធទូទៅនោះឡើយ ។

ប្រជាពលរដ្ន ស្នើសុំឲ្យ លោក ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប គួរពិនិត្យ និងស៊ីបអង្កេតមើលភាពមិនប្រក្រតីចំពោះមន្រ្ដី និងក្រុមឧញ្ញាទាំងនេះផង ដើម្បីសុខភាពពលរដ្នទូទៅ ។

ចំណែកលោកទូច សៀ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេជុំវិញ ការចោតប្រកាន់ទាំងនេះ ដោយសារមិនទាន់រកលេខទូស័ព្ទក្នុងការទំនាក់ទំនង ៕ ប៊ុនរិទ្ធី


ចែករំលែក៖