រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើនសកម្មភាព យោធានៅជុំវិញ ពិភពលោក មិនតែប៉ុណ្ណោះបានបង្កើត ទំនាក់ទំនងសេដ្ឋកិច្ច ចំណាយប្រាក់ជាច្រើនជួយដល់ប្រទេសជុំវិញពិភពលោកទាំង តំបន់អាមេរិក និងអឺរ៉ុបផងដែរ ។
សកម្មភាពទាំងនោះហើយបានជា អាមេរិក បញ្ជាក់ថា ចិនគឺជាបញ្ហាធំបំផុត សម្រាប់អាមេរិកនៅក្នុងសតវត្សទី២១ ព្រោះតែ អំណាចសេដ្ឋកិច្ច និងយោធា និងរំលោភបទដ្ឋានអន្តរជាតិ ។សារ ព័ត៌មានSputnik នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា បញ្ហាដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុង សតវត្សរ៍ទី ២១ នេះគឺចិន ដែលកំពុង អភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនអំណាចយោ ធារបស់ខ្លួន ដោយរំលោភលើបទដ្ឋានអន្តរ ជាតិ។
ការលើកឡើងរបស់លោក John Bolton ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្សាយ ផ្ទាល់តាមវិទ្យុ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Bolton បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «ជាការន៍ពិតណាស់ ខ្ញុំគិតថាចិនគឺជាបញ្ហាដ៏ធំរបស់សហរដ្ឋអាមេរិក នៅ ក្នុងសតវត្សរ៍ទី ២១ នេះ»។ ទីប្រឹក្សាសន្តិសុខជាតិរូបនេះបានបន្ថែមទៀតថា ចិន កំពុងអភិវឌ្ឍសេដ្ឋកិច្ចដោយរំលោភបំពានលើបទដ្ឋានអន្តរជាតិ ជាពិសេសគឺច្បាប់ ពាណិជ្ជកម្មចាប់តាំងពីទីក្រុងប៉េកាំង ចូល រួមក្នុងអង្គការពាណិជ្ជកម្មពិភពលោកមក ហើយតាមរយៈអំណាចសេដ្ឋកិច្ចនេះ បានសម្រួលឱ្យចិនកាន់តែពង្រីកអំណាចយោធា។
គួរបញ្ជាក់ថា បើតាមលោក John Bolton សកម្មភាពរបស់នាវាចម្បាំងចិន ដែល ចូលមកក្បែរ និងស្ទើរតែបុកទង្គិចគ្នាជា មួយ នាវាពិឃាតអាមេរិកក្នុងតំបន់សមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ គឺជាឧទាហរណ៍មួយបង្ហាញយ៉ាងច្បាស់ថា ចិនប្រកាន់ខ្ជាប់នូវឥរិយាបថបង្កគ្រោះថ្នាក់បែបណា។
ទោះបីជាបែបនេះក្តី ទីក្រុងប៉េកាំងតែងតែបញ្ជាក់ប្រាប់អាមេរិកវិញថា ទង្វើរបស់ ចិនទាំងឡាយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងយោធា គឺអនុលោមទៅតាមច្បាប់ និង កាតព្វកិច្ចអន្តរជាតិជានិច្ច ហើយអាមេរិក ទៅវិញទេ ដែលតែងតែប្រើប្រាស់អំណាច លេខ ១ របស់ខ្លួន ដើម្បីគាបសង្កត់ប្រទេស តូចៗ ទាំងដែលអាមេរិកគ្មានតួនាទីអ្វីសោះនៅក្នុងដែនសមុទ្រចិនខាងត្បូងជាដើម៕ ម៉ែវ សាធី