ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូមកបុកបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបត់ឆ្វេងត្រឡប់ក្រោយ មិនប្រយ័ត្នត្រូវម៉ូតូមកបុកចំហៀងខាងក្រោយដួលបោកនិងសួនច្បារចែកផ្លូវបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់តែត្រូវបានសមត្ថកិច្ចឃាត់បានមកវិញភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ជិតសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់​ រួមដំណើរនិងនារី២នាក់ បើករថយន្តម៉ាកតូយ៉ូតា PRADO មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-2166 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូស៊ុយគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-5254

បើកបរដោយនារីម្នាក់ស្របគ្នាជ្រុលទៅបុកចំហៀងក្រោយខាងឆ្វេងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូ

បោកនឹងសួនរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅ​សង្គ្រោះ​ភ្លាម​ៗ​។

បន្ទាប់ពីកើតហេតុរថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះព្យាមយាមបើករត់ត្រូវកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ចំណុចគល់ស្ពានប៉េឡេទើបឃាត់បានទាំងរថយន្តនិងអ្នកបើកបរតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖