ប៉ោយប៉ែត៖ ស្ត្រីម្នាក់ត្រូវកម្លាំងនៃស្នការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ហៅសួរនាំបន្ទាប់ពីកុហកប្ដី និងសមត្ថកិច្ចថា ចោរប្លន់យកទ្រព្យសម្បតិកាលពីរសៀលថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៨ នៅភូមិបន្ទាយមានរិទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ស្ត្រីដែលកុហកប្ដី និងសមត្ថកិច្ចនោះឈ្មោះ បុន ចន្តា អាយុ៣៧ឆ្នាំ ចំណែកប្ដីក្រោយ ឈ្មោះ ចាន់ ផាត អាយុ៤០ ឆ្នាំ រស់នៅភូមិ កើតហេតុ ។
សមត្ថកិច្ចបញ្ជក់ថា ស្ត្រីខាងលើពេលសួរនាំកុហកថា មានជនល្មើសមិនស្គាល់មុខចំនួន២នាក់ បិទមុខជិត ប្រដាប់ដោយអាវុធខ្លីចំនួន១ដើម បានចូលក្នុងផ្ទះខ្លួន (បុន ចន្ថា )នៅភូមិខាងលើធ្វើសកម្មភាពភ្ជង់សម្លុតគំរាម មិនឲ្យខ្លួនស្រែក យកខ្សែភ្លើងចងដៃ និងយកស្កុតរុំមាត់ ពីនាក់កូនស្រី បន្ទាប់ចូលទៅក្នុងបន្ទប់យកទ្រព្យសម្បត្តិអស់រួមមាន៖ ខ្សែកមាស១ខ្សែ ទម្ងន់៥ជី, ខ្សែដៃមាស១ខ្សែ ទម្ងន់១តម្លឹង, ចិញ្ជៀនមាស01វង់ ទម្ងន់05ជី, ខ្សែដៃប្លាកទីន១ខ្សែ ទម្ងន់៣ជី, ខ្សែកប្លាកទីន១ខ្សែ ទម្ងន់៤ជី៧ហ៊ុន, ចិញ្ជៀនប្លាកទីន១វង់ ទម្ងន់២ជី, ប្រាក់ថៃ 6000បាត និងប្រាក់ខ្មែរ 7,000,000លានរៀល ។
ជនល្មើសពេលធ្វើសកម្មភាពរួចបាននាំគ្នារត់គេចខ្លួនទៅទិសខាងជើងបាត់ ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ខេត្តបន្ទាយមានជ័យទទួលផែនព្រហ្មទណ្ឌបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យដោយមានកម្លាំងលោកអធិការ ស្រុកថ្មពួក កម្លាំងវរៈ៨០៧ សហការជាមួយប៉េអឹម ស្រុកថ្មពួកចុះស្រាវជ្រាវករណីខាងលើនេះលុះនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង12.30នាទី ទើបដឹងមូលហេតុពិត ។
ប្រភពបន្តថា ក្រោយពីការសួរនាំ និង ការឆ្លើយសារភាពពីកូនស្រី និងស្ត្រីខាងលើថា ខ្លួនបានយក ខ្សែកមាស និង ប្លាទិនសរុបចំនួន2តំឡឹង 9ជី 7ហ៊ុន ទៅលក់បញ្ចាំនៅហាងក្នុងផ្សារបឹងត្រកួន តំលៃ សរុប30000បាត ដោយបានឲ្យកូនស្រីអាយុ13 ឆ្នាំ និយាយកុហក់ប្តី និងសមត្ថកិច្ចថាមានករណីចោរចូលប្លន់ បន្ទប់ខ្លួន ។
ក្រោយពីការស្រាវជ្រាវដឹងរឿងហេតុចប់កម្លាំងបានឲ្យសាម៉ីខ្លួនជនរងគ្រោះនិយាយសុំទោសជាសាធារណៈ ថា មិនមែនជាករណីប្លន់ទេ គឺដោយសារខ្លួនជំពាក់បំណុលគេច្រើន កាលដែលខ្លួនការកូនស្រីកាលពី ឆ្នាំទៅមិញ និងជំពាក់ធនាគារទើបបំបែសំរឿងកុហក់ប្ដី និងសមត្ថកិច្ចដើម្បីយករួចខ្លួន ។
លោកបន្ថែមថា ស្ត្រីខាងលើក្រោយពីសុំទោសសមត្ថកិច្ច និងសាធារណ:អប់រំមិនឲ្យថ្ងៃក្រោយមានករណីដូចខាងលើទៀតឡើយ ៕ ណ្ណា