ព័ត៌មានទាន់ហេតុការណ៍៖

ទៅដាក់មងធ្លាក់ចូលទឹកប្រឡាយឈ្លក់ទឹកលង់ស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានឈ្លក់ទឹកប្រឡាយលង់ស្លាប់ បន្ទាប់ពីទៅដាក់មងបាត់មិនឃើញត្រឡប់មកវិញ ។ ករណីនេះបាកើតឡើងកាលពីវេលាម៉ោង៧និង ៣០ នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលលង់ទឹកស្លាប់នេះ មានឈ្មោះ ថន សុជា អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានកាន់មង យកទៅដាក់នៅឯបឹងមួយកន្លែងដែលនៅឆ្ងាយពីផ្ទះដូចសព្វដង ។ ប៉ុន្តែនៅថ្ងៃនេះ មិនឃើញត្រឡប់មកវិញដូចរាល់ថ្ងៃ. មានការសង្ស័យ បងប្អូនសាច់ញាតិមានកាងឿងឆ្ងល់ក ក៏នាំគ្នាជួយដើររក អស់រយៈពេលជាច្រើនម៉ោង ទើបប្រទះឃើញបុរសរូបនេះ នៅក្នុងទឹកប្រឡាយ ឈ្លក់ទឹកដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងបានរាយកាណ៍មកសត្ថកិច្ចមកពិនិត្យមើល។ សមត្ថកិច្ចបានសន្និដ្ឋានជាដំបូងថា បុរសរូបនេះអាចវិលមុខ និងដួលធ្លាក់ចូលប្រឡាយឈ្លក់ទឹក ប្រកាច់ស្លាប់ដោយគ្មានអ្នកដឹង ។

បុរសរូបនេះ មានប្រពន្ធនិងកូន គ្រួសាររបស់គាត់ជាគ្រួសារក្រីក្រមានជីវភាពលំបាកខ្វះមុខខ្វះក្រោយ ខំទៅដាក់មង យកត្រីចិញ្ចឹមគ្រួសារ អកុសលក៏ត្រូវលង់ទឹកស្លាប់ទៀត ៕ ចន្ថា


ចែករំលែក៖