ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើងម្នាក់ត្រូវសមត្ថកិច្ចឃាតខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោម៉ូតូមិនបាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចឃាតខ្លួនចោរស្ទើរភ្លើងម្នាក់ វេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨នៅចំណុច ភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ចោរ កាច់សោយកម៉ូតូ (មិនបានសម្រេច) ម៉ាក Hongda Dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ស្លាកលេខកំពង់ធំ ២១១៤ លេខតួ និង លេខម៉ាស៊ីន ND១២៥MDG៩៤៥៤៥៥៣ បង្កដោយជនសង្ស័យឈ្មោះ ព្រិន រស្មី ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង មុខរបរជាផ្សាដែក ។

ជនរងគ្រោះឈ្មោះ តាន់ ប៊ុនហាន ភេទ ប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិចេក ឃុំកំពង់ចិនជើងស្រុកស្ទោង មុខរបរកម្មករបម្រើការងារនៅភោជនីយដ្ឋានស្ទឹងមាស ។

មុនពេលកើតហេតុជន រងគ្រោះបានជិះម៉ូតូម៉ាក Hongda Dream C១២៥ មកធ្វើការនៅកន្លែងកើតហេតុដោយចាក់សោទុកនៅក្នុងរោងខាងមុខដូចសព្វដង លុះនៅម៉ោងប្រហែល១៤និង៣០ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមានការសង្ស័យម្ចាស់ភោជនីយដ្ឋានបានប្រាប់ជនរងគ្រោះឲ្យទៅមើលម៉ូតូ ឮដូច្នោះ ជនរងគ្រោះបានចេញទៅមើលហើយក៏ឃើញមនុស្សប្រុសម្នាក់មាឌធំខ្ពស់ អង្គុយលើម៉ូតូ ឃើញដូចនោះ ជនរងគ្រោះបានសួរថា តើធ្វើអីម៉ូតូខ្ញុំ ស្រាប់តែជនសង្ស័យស្ទុះរត់តែម្ដង និងមានកាន់ដែកដូចទុយណឺវីស ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានពិនិត្យមើលភិនភាគតាម Camera សុវត្ថិភាពរហូតដល់ម៉ោង២០និង៣០នាទី ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ទើបសមត្ថិច្ចបង្ក្រាបឃាត់ខ្លួនបាននៅចំណុចភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង បញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ៕ ប៊ុនរិទ្ធី


ចែករំលែក៖