ព័ត៌មានទាន់ហេតុការណ៍៖

បុរស់ម្នាក់កើតរោគវិកលចរិកគេប្រទះឃើញចងកធ្វើអត្តឃាតនៅព្រៃខាងក្រោយផ្ទះ

ចែករំលែក៖

ខេត្តរតនគិរីៈ បុរសវិកលចរិកម្នាក់ដែលគេតែងតែឃើញចង់រត់ចូលព្រៃនោះពេលនេះស្រាប់តែគេឃើញបានចងកធ្វើអត្តឃាតខ្លួនឯងនិងខ្សែអង្រឹងខាងក្រោយផ្ទះទៅហើយ។

ហេតុការណ៍បុរសវិកល់ចរិកចងកធ្វើអត្តឃាតខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង១០.៣០នាទីព្រឹក ថ្ងៃអង្គារ៍ ១៣ រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៨ចំណុច​ភូមិកាជូត ​ឃុំញ៉ាង ស្រុកអណ្តូងមាសខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ ក្លាន​ ឡត់​ ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិចារាយមានទីលំនៅភូមិឃុំកើតហេតុខាងលើ មានកើត​រោគ​វិកលចរិក។

ប្រភពបន្តថាមុនពេលកើតហេតុគេឃើញជនរងគ្រោះនោះចេះតែចង់រត់ចូលព្រៃហើយក្រោយមកក៏ត្រូវប្រជាពលរដ្ឋបានប្រទះឃើញសាកសពចងកនៅប្រហែល៦០ម៉ែត្រពីខាងក្រោយផ្ទះ ។

សាកសពក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោសល់វិច្ចយរួចក៏បានក្រគល់ឱ្យក្រុមគ្រួសារសាច់ញ្ញាត្តិចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕


ចែករំលែក៖