ព័ត៌មានទាន់ហេតុការណ៍៖

គង់ សុត្រាវី បែកធ្លាយរឿងស្នេហាត្រីកោណ ផ្អើលអ្នកលេងហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាង គង់ សុត្រាវី ត្រូវបានគេចាត់ទុកថា ជាតារាហ្វេសប៊ុកមានប្រជាប្រិយភាព មិនចាញ់តារាសិល្បៈល្បីឈ្មោះមួយរូបនោះទេ ខណៈអ្នកនាងក៏ជាម្ចាស់ជំនួញធំ២ គឺហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែលនៅម្ដុំស្ដុបទួលគោក ។ អ្វី ដែលធ្វើឲ្យអ្នលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល គឺក្រោយពីនាងបានលេចធ្លាយ ចេញរឿងរ៉ាវស្នេហាត្រីកោណមួយកាលពីថ្មីៗនេះ ។

រូបថតលើគ្រែរវាងអ្នកនាង នឹងបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាអតីតឧកញ៉ាល្បីឈ្មោះ មានប្រពន្ធកូ នស្របច្បាប់ទៅហើយបានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីរូបភាពបានទម្លាយចេញ ។ មូលហេតុនេះ កើតចេញពីអតីតអ្នកជិតស្និទ្ធរបស់អ្នកនាង ក្រោយពីទំនាក់ទំនងឈានដល់ការបាក់បែក ។ បុរស ដែលអ្នកស្រីកៀកកើយលើគ្រែយ៉ាងផ្អែមល្ហែមនោះគឺមានងារជាឯកឧត្តម និងជាអ្នកឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ច្រើនផងដែរ ។

រូបថតលើគ្រែរវាងអ្នកស្រី នឹងបុរសទ្រព្យស្ដុកល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយអមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថា អ្នកស្រីមានទំនាក់ទំនងលើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរស ដែលមានភរិយាស្របច្បាប់ហើយនោះ ។

ប្រភព ដែលទម្លាយរឿងរ៉ាវហើយប្រកាសថា នឹងបកស្បែកឲ្យកាន់តែខ្លាំងបើតារាហ្វេសប៊ុកអ្នកនាង គង់ សុត្រាវី តបតនិយាយថា «វាមានដោយសារយកប្ដីគេទេ ហើយក្រោយការបញ្ចេញរូបថតវាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេជាសាធារណៈហើយ ទុកឲ្យភរិយាគេដឹង គេប្ដឹងវាឲ្យបះសក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិនឹង ក្រោយវាដើរអួតគេថា វាក៏ជាប្រពន្ធដែរ ហើយតាមដឹង វាបានពីអាប៉ិ នឹងបែបដល់លាន(ដុល្លារ)ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!» ។

កាលពីមុន តារាហ្វេសប៊ុកអ្នកនាង គង់ សុត្រាវី គ្រាន់តែជាម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាប ប៉ុណ្ណោះប៉ុន្តែក្រោយមកដោយសារតែរូបសម្រស់ផូរផង់ក៏ទាក់ទងស្នេហាជាមួយកូនប្រសាររបស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញបណ្ដាលឲ្យប្ដីប្រពន្ធមួយគូនេះឈានដល់ការបែកបាក់ ។ យ៉ាងណាមិញ អ្នកនាងទើបតែបានហ៊ឺហារឡូយឆាយក្រោយពីបានទាក់ទងចងសម្ព័ន្ធជាមួយបុរសជាអតីតឧកញ៉ា និងជាឧកញ៉ាសព្វថ្ងៃនេះប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែលទ្រង់ទ្រាយធំនៅម្ដុំទួលគោកអស់ដើមខ្ទង់លានដុល្លារ ។

ប្រភពនោះថា ភរិយាស្របច្បាប់នៅមិនទាន់ដឹងពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាង គង់ សុត្រាវី ប្រតិកម្មនឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះឲ្យកាន់តែខ្លាំង ដើម្បីបកស្បែកឲ្យច្បាស់ជាងនេះ ។

ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុកអ្នកនាង គង់ សុត្រាវី មិនទាន់សុំការបញ្ជាក់នៅឡើយទេ ប៉ុន្តែយោងតាមរូបថតលើគ្រែ ដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយគឺទំនងពិបាកឲ្យអ្នកនាងលាងជម្រះពីការចោទប្រកាន់ដោយសារតែបុរសសំបូរទ្រព្យនោះត្រូវគេស្គាល់ថា មានភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ ។ យ៉ាងណាមិញ យើងនឹងរង់ចាំទទួលការបកស្រាយរបស់អ្នកនាងជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីឲ្យដឹងច្បាស់ថាអ្វី ដែលបានទម្លាយចេញមានការពិតកម្រិតណានោះ៕ ដោយ វឌ្ឍន

 


ចែករំលែក៖