ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់គាំងបេះដូងដួលស្លាប់ក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ ចូលបន្ទប់ទឹកបោកខោ អាវសង្ស័យខ្យល់គរ បានដួលផ្កាប់មុខស្លាប់ ក្នុងបន្ទប់ទឹកភ្លាមៗ បង្ករភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី ២៧ វិច្ឆិកា ២០១៨ នៅក្នុងវីឡាមួយ ផ្លូវបេតុងភូមិ ដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ហែម ជ័យសេដ្ឋា អាយុ ៥៨ឆ្នាំ មុខរបរជួយលក់ដូរកូនក្មួយ ស្នាក់នៅទីតាំងកើតហេតុភូមិ ដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុស្ត្រីខាងលើបានចូលទៅបោកខោអាវក្នុងបន្ទប់ទឹក ដោយឮតែសំឡេងបើកទឹកចោលរយះពេលយូរមិនឃើញបិតទឹកវិញ ពេលនោះអ្នកនៅជាមួយមានការងឿនឆ្ងល់ ក៏បានគោះទ្វារហៅពីខាងក្រៅបន្ទប់ទឹក តែមិនឃើញឆ្លើយតប ក៏យកកូនសោចាក់មើល ស្រាប់តែឃើញដួលស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យតែម្តង ។

តាមការចុះពិនិត្យរបស់ការិយាល័យ បច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ និងគ្រូពេទ្យ នង សុវណ្ណរ័ត្ន បញ្ជាក់ថា ស្ត្រីខាងលើបានស្លាប់ដោយសារគាំងបេះដូង និងដួល ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នសាកសពប្រគល់បងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ តុង សីហា


ចែករំលែក៖