ខេត្តពោធិ៍សាត់៖ រថយន្តម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៏ស ទ្រុងពណ៏ផ្ទៃមេឃ ពាក់ស្លាកលេខ ក្រចេះ 3A 0366 ផ្ទុកកូនឈើមូលចំរុះប្រវែង៣.៤ម៉ែត្រចំនួន ១៧៨ដើម និងឈើអារជ្រុងទំហ៊ំ១តឹកជុំប្រវែង ១.២ម៉ែត្រចំនួន ៣,៣៥០ម៉ែត្រត្រីគុណ របស់យោធាកងពលតូចអន្តរាគមន៍លេខ១៤ ឈ្មោះ ទត លាស់ ពិតជាមិនធម្មតាមែនបង្រ្កាបភ្លៀមដោះលែងវិញភ្លែត ព្រោះមានសេចក្ដីរាយការណ៍ច្បាស់ការណ៍មួយថា នៅវេលាម៉ោង៧ យប់ថ្ងៃព្រហស្បត្តិ៍ ៧រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រថយន្តនោះបានចេញពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ នោះហើយ ។
គួររំលឹកផងដែរ៖ រថយន្តម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៏ស ទ្រុងពណ៏ផ្ទៃមេឃ ពាក់ស្លាកលេខ ក្រចេះ 3A 0366 ដឹកឈើរបស់យោធាជាឈ្មួញឈើឈ្មោះ ទត លាស់ ខាងលើនេះ ត្រូវបានកម្លាំងសហការធ្វើការបង្រ្កាបនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២.១៨៣ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ហើយបានបើកយកទៅទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខាងលើ ដើម្បីធ្វើការត្រួតពិនិត្យប៉ុន្តែបែជាដោះលែងទៅវិញបែបនេះ។
ប្រភពព័ត៌មានផ្សេងមួយទៀតលើកឡើងថា ឈ្មួញឈើយោធាកងពលតូចអន្តរាគមន៍លេខ១៤ ទត លាស់ គាត់មានទីលំនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយឈើទាំងនោះគាត់ប្រមូលទិញដាក់គំនរដូចភ្នំនៅខាងក្រោយផ្ទះរបស់គាត់នោះឯង គ្មានសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធណាហ៊ានមកក្បែនោះឡើយ។ ប្រភពដដែលលើកឡើងបន្តទៀតថា យោធាឈ្មួញឈើឈ្មោះ ទត លាស់ ឆ្នាំកន្លងមកក៍មានសំណុំរឿងនៅសាលាដំបូងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងផងដែរ ពាក់ព័ន្ធទៅនឹងផលអនុផលព្រៃឈើខាងលើនេះ ដូច្នេឈ្មួញឈើឈ្មោះ ទត លាស់ នៅតែជាឈ្មួញឈើឈ្មោះ ទត លាស់ ដដែល៕ ប៉ឹម ពិន