ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ទៅមើលប្ដីនៅពេទ្យ ស្រវឹងស្រាលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចបានឲ្យដឹងថា គេបានប្រទះឃើញសាកសពស្រ្តីម្នាក់នៅក្នុងទឹកអូរ កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ ២០១៨ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរប្ញស្សី ខាងកើតបន្ទាយកងពលតូចថ្មើជើងលេខ៤២ ក្នុងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្រ្តីរងគ្រោៈឈ្មោះ ឡែង គឿន អាយុ៤៩ឆ្នាំមុខរបរជាកសិករមានប្តីឈ្មោះ ទេព សម អាយុ៤៧ឆ្នាំ មុខរបរជាយោធាអង្គភាពកងពលធំអន្តរាគមន៍លេខ២ ឈឺសំរាកព្យាបាលជម្ងឺនៅក្នុងកងពលតូចថ្មើជើងលេខ៤២ ដែលស្ថិតនៅក្នុងភូមិស
ង្កាត់កើតហេតុខាងលើ។

តាមរយៈប្រភព ក៍ដូចជាការធ្វើកោសល្យវិច្ច័យ ឲ្យដឹងថា ស្រ្តីរងគ្រោះរូបនោះបានមកពីផ្ទះ មកមើលប្តីសំរាកពេទ្យ ហើយស្រវឹងស្រាផង ក៍បានវិលត្រឡប់ទៅផ្ទះវិញដោយឆ្លងទឹកអូរក៍លុងទឹកស្លាប់ដោយដោយខ្លួនឯងតែម្ដង ។ សាកសពត្រូវបានប្រគល់ទៅឲ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕
ប៉ែន​នួន

 

 


ចែករំលែក៖