ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃទី ១ធ្នូ នេះរួចហើយ សម្តេចនឹងដឹកនាំគណប្រតិភូវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ។
សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ក្រោយពីប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃទី ១ធ្នូ នេះរួចហើយ ខ្ញុំនឹងដឹកនាំគណប្រតិភូវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
ព្រោះមានកិច្ចការប្រទេសជាតិជាច្រើនដែលកំពុងរង់ចាំខ្ញុំ។ ទោះបីរយៈពេលស្នាក់នៅខ្លីនៅនេប៉ាល់ក៏ពិតមែន តែយើងសម្រេចបានលទ្ឋផលវិជ្ជមានជាច្រើនដែលជាទីមោទនៈរបស់ជាតិទាំងមូល។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា» ៕