ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត១គ្រឿងល្បឿនលឿន រេចង្កូតខ្លួនឯងធ្លាក់មកខាងឆ្វេងដៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលឱ្យដឹងថា នៅវេលាម៉ោង ៧.00នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិ-ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯងរថយន្ត ១គ្រឿងម៉ាកតាកូម៉ា គ្មានស្លាកលេខ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដោយរថយន្តមានល្បឿនលឿន ហើយបានរេចង្កូតធ្លាក់មកខាងឆ្វេងដៃ។
សមត្ថកិច្ចឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើកបរដោយឈ្មោះ ពេជ្រ គឹមស្រាន ភេទប្រុស យុ២៥ឆ្នាំ មុខរបរមេការបិតក្រដាស និងលាបថ្នាំ មានទីលំនៅភូមិថ្មគោល ឃុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីនោះមានអ្នករួមដំណើរ៤នាក់ បណ្ដាលរងរបួសធ្ងន់ចំនួន២នាក់
១- ឈ្មោះស្រាង ឡៃហួ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជា (កូនជាង )ទីលំនៅជាមួយអ្នកបើកបរ
២- ឈ្មោះ ធឹម ភស្តា ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរ (កូនជាង) មានទីលំនៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នអ្នករងរបួស បញ្ជូនទៅសង្រោះ ៕ ឆ្លាម សមុទ្រ

ចែករំលែក៖