ប៉ោយប៉ែត: នគរបាលស្រុកម៉ាឡៃ ប្រតិបត្តការបង្រ្កាបមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ និងវត្ថុតាង កាលវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨ក្នុងប្រតិ្តបត្តកាដឹកនាំ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកដោយលោកអ៊ុក សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅជាយដែន ចាប់ឃាត់ខ្លួនបានចំនួន២ នាក់ រួមទាំងវត្ថុតាងថ្នាំជាជិត២ពាន់គ្រាប់ នៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក អ៊ុក សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ដោយអនុវត្តបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាដល់កងកម្លាំងនគរបាល គ្រប់អធិការដ្ឋាន ស្រុក ក្រុងទាំង៩ ក៏ដូចជាវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ធ្វើយ៉ាងចំពោះបញ្ហាបទល្មើសគ្រឿងញៀន គឺត្រូវតែធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម ។
ជាលទ្ធផលនៅថ្ងៃ៩និង២០នាទីយប់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកដោយលោកផ្ទាល់ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងជាបន្តបន្ទាប់ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ មានឈ្មោះ១/-ដែន លីវយី ភេទប្រុសអាយុ១៨ឆ្នាំនិងម្នាក់ទៀតឈ្មោះ លឿន វិទូ ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង២នាក់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ ដែរ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញថ្នាំញៀនដែលមានអក្សរ WYលើគ្រាប់ថ្នាំម្ខាង ចំនួន១.៨៩២គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងថ្នាំញៀន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាល ខេត្ត ដលម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ វណ្ណា