ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វើសកម្មភាពឈូសឆាយចាក់លុបអូរកំបុត​ត្រូវអាជ្ញាធរចុះបង្ក្រាបទាំងយប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក ស កក្កដា អភិបាលស្រុកព្រៃនប់បានប្រាប់អោយដឹងថា គ្រឿងចក្រនិងរថយន្តបែនដឹកដី មួយចំនួន ត្រូវបានកម្លាំងគណបញ្ជាការឯកភាពស្រុកឃាត់ទាំងយប់ (04.12.2018) ក្នុងពេលដែលម្ចាស់គ្រឿងចក្រ និងរថយន្តទាំងនោះ កំពុងធ្វើសកម្មភាពឈូសឆាយចាក់លុបអូរកំបុត នៅចំណុចស្ពានអូរកំបុត ស្ថិតក្នុងភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកអភិបាលស្រុកថ្លែងបន្តថា នេះជាការបង្ក្រាបការឈូសឆាយទន្ទ្រានដីធ្លីសាធារណៈខុសច្បាប់ តាមផែនការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានយកដីជាកម្មសិទ្ធិខុសច្បាប់។

ករណីនេះរដ្ឋបាលស្រុកកំពុងបន្តនិតិវិធីតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖