ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា បានបើករថយន្ដទៅរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯតៃកុង និងអ្នករួមដំណើររងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7538 បើកបរដោយបុរសម្នាក់ និងរួមដំណើរម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង ពេលមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតមកបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មរងការខូចខាតតិចតួច ចំណែកឯរថយន្ដរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងម្ចាស់រថយន្ដ និងអ្នករួមដំណើររងរបួសស្រាល។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់តៃកុងរថយន្ត ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ មកវាស់វែងយករថយន្តបង្ក និងតៃកុងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖