ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសពីរនាក់ បានដើរមកគោះទ្វារផ្ទះតែត្រូវម្ចាស់ផ្ទះដកកាំភ្លើងខ្លីបាញ់ចំនួន៤គ្រាប់

ចែករំលែក៖

ភ្នំពេញ: ជនជាតិបរទេសពីរនាក់ បានដើរមកគោះទ្វារផ្ទះប្រជាពរដ្ឋ ក្នុងស្ថានភាពស្រវឹង ខណ:ម្ចាស់ផ្ទះឃាត់មិនព្រមស្ដាប់ ក៏ដកកាំភ្លើងខ្លីបាញ់ ចំនួន៤គ្រាប់ឡើងលើ នាំឲ្យសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ ហេតុកាលនេះបង្កឲ្យមានកាលភ្ញាក់ផ្អើលនៅ វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៤៥៦ កែងនិងផ្លូវ១៦៣ផ្ទះលេខ២៧AB ក្នុងសង្កាត់ទូលទំពូង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ មាន ជនជាតិបរទេស ២នាក់ បានដើរថ្មើរជើងពីកើតទៅលិច ក្នុងសភាពស្រវឹងស្រាជោគជាំ ខណ:មកដល់ចំណុចផ្ទះកើតហេតុខាងលើ ក៏បានដើរមកគោះទ្វាររបងផ្ទះ ធ្វើឲ្យ គាត់មានការភ័យខ្លាំងពេក ក៏បានតេទូរសព្ទ័ហៅកូនគាត់ មកផ្ទះ ហើយធ្វើការហាមឃាត់ជនជាតិបរទេសទាំង២នាក់ខាងលើ តែនៅមិនស្ដាប់ ទើប បានតេទូរស័ព្ទ ទៅសមត្ថកិច្ចតែមិនលើក ទើបឈ្មោះ កែវ សុណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរមុខរបរ មុខរបរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃស្នាក់នៅ ផ្លូវ១០៥ សង្កាត់ វាលវង់ ខណ្ឌ៧មករា បានសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់ ចំនួន៤គ្រាប់ឡើងលើ នៅពេលនោះ ជនជាតិបរទេស ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានរត់គេចខ្លួនបាត់សម្រោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកន្លែងកើតហេតុហើយបានឃាត់ខ្លួនជនជាតិបរទេសម្នាក់ដែល នៅតែបន្តគោះទ្វារផ្ទះទៀត ទើបសមត្ថកិច្ចសម្រេចវាយខ្នោះ​ យកទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីសាកសួរផងដែរ៕

ក្រោយពីសាកសួររួចជនបរទេសខាងលើក៏ត្រូវបានស្ថានទូតរបស់ខ្លួនធានាយកទៅវិញផងដែរ ៕ ស រស្មី


ចែករំលែក៖