ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ ៖ ការគោរពសិទ្ធិមនុស្ស បានមកដោយ សារ ប្រទេសកម្ពុជាមានសុខសន្តិភាព មានស្ថេរភាពនយោ បាយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ថា៖លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស បានមកដោយសារ ប្រទេសកម្ពុជាមានសុខសន្តិភាព មានស្ថេរភាពនយោបាយ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លា ដែលបានមកពីការតស៊ូ និងពលិកម្មដ៏ធំធេងរបស់រដ្ឋ និងប្រជាជនរបស់យើង។

សម្តេចវិបុសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ឲ្យដឹងបែបនេះក្នុងឱកាស ពិធីប្រារព្ធខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូឆ្នាំ ២០១៨ ក្រោមប្រធាន បទ រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សពិធីនេះបានប្រារព្ធធ្វើឡើងនៅកាលពីថ្ងៃចន្ទ៣រោចខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៏កោះពេជ្រ ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព នីតិបុគ្គល និងជនរួមជាតិទាំងអស់ បន្តសាមគ្គីគ្នា រួបរួមគ្នាការពារ សន្តិភាព ដើម្បីការពារ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ពង្រឹងការអនុវត្តច្បាប់ ដើម្បីលិទ្ធិប្រជាធិប្បតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។

សព្វថ្ងៃប្រជាជនកម្ពុជាម្នាក់ៗ កំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់សិទ្ធិយ៉ាងទូលំទូលាយ ជាអាទិ៍ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបាន សុខមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារ ព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនានិងវប្បធម៌ ព្រមទាំងទទួលបានពីរដ្ឋ ប្រកបដោយសមធម៌ នូវផល ប្រយោ ជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានបញ្ជាក់ថា៖ ពិធីនេះបានធ្វើឲ្យអាជ្ញាធររាជធានីភ្នំពេញ នឹងចូលការគោរពសិទ្ធិមនុស្ស កាន់តែល្អប្រសើរខ្លាំង ដើម្បីគោលការប្រយោជន៍ជាតិ ។ លោកបន្តថា៖ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តខ្ពស់ដល់គ្រប់អង្គការ សមាគមន៍នានាដែលបានចុះបញ្ជីត្រឹមត្រូវ ដោយអាចធ្វើសកម្មស្របច្បាប់ ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃមុនពេលធ្វើសកម្មភាពដូចពេលមុនឡើយ ។

លើសពីនេះទៀត បើយើងក្រលែកមើលទៅលើប្រព័ន្ធផ្សព្វផ្សាយដូចជាបណ្តាញសង្គមនានា ចំនួនអ្នកប្រើប្រាស់បានកើនឡើងជាង៣០០ដង ពីឆ្នាំ២០០៨ ដល់ពីឆ្នាំ២០១៧ ដែលអាចអោយប្រជាពលរដ្ឋខ្មែរ អាចទទួលព័ត៌មានគ្រប់ច្រកល្ហក គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។សម្រាប់រាជធានីភ្នំពេញ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានអនុវត្ត ដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់នូវរាល់គោលការណ័ចាត់តាំងអនុវត្តច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការថែរក្សាសិទ្ធិមនុស្ស ឈានទៅរកការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់គ្រោមជាតិយ៉ាងពិតប្រាកដ ។

លើសពីនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រកាន់នូវគោលការណ៍សិទ្ធិមនុស្សនិងសេរីភាពសាធារណៈរបស់ប្រជាពលរដ្ឋពិសេសសិទ្ធិក្នុងការសម្តែងមតិ ការប្រមូលផកតុំតវ៉ាដោយសន្តិវិធី តែសិទ្ធិទាំងនេះស្ថិតក្រោមច្បាប់ ដោយមិនមានអាជ្ញាធរមូលរដ្ឋានជាអ្នកសម្របសម្រួលនិងថ្លឹងថ្លែងចំពោះសិទ្ធិរបស់បាតុករនិងសិទ្ធិរបស់អ្នកដទៃ ដើម្បីឧត្តមប្រយោជន៍ជាតិនិងគោលការណ៍សណ្តាប់ធ្នាប់សាធារណៈ៕ សំរិត


ចែករំលែក៖