ព័ត៌មានទាន់ហេតុការណ៍៖

បុរសសង្ហារ បន្លំលួចទូរស័ព្ទដៃស្រីស្អាតមានអីជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ប្រុសចរិតស្រី(ខ្ទើយ) បានធ្វើសកម្មភាពលួចទូរស័ព្ទដៃពីស្រីស្អាតក្នុងបណ្ណាល័យជាតិ បានសម្រេចកាន់ជាប់នៅនឹងដៃបម្រុងរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះដឹងទាន់ស្រែកផ្អើលឆោរឡោថាចោរៗ គាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតក្បែរនោះក្របួចជាប់ម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីចោរលួចខាងលើនេះ បានកើតឡើងវេលាម៉ោង១២និង០០នាទីថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងបណ្ណាល័យជាតិ ផ្លូវលេខ៩២ ភូមិទី១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ហេង សម្បត្តិ ភេទប្រុស(ខ្ទើយ) អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោយផ្ទះសំណាក់ស្រែលាភ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ។ ចំណែកជនរងគ្រោះ ឈ្មោះ សាន ច័ន្ទសុធីតា ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតស្នាក់នៅផ្ទះលេខ២៣G ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារយកបានត្រឡប់មកវិញ គឺទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាកHuwei Nova2i ពណ៌ខ្មៅ ស៊ីមលេខ 096 660 0883 បានប្រគល់ជូនជនរងគ្រោះវិញ ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាមកទស្សនាការតាំងពិពណ៌នៅក្នុងបណ្ណាល័យជាតិនៅចំណុចខាងលើ ។ ជនរងគ្រោះមានស្ពាយកាបូបសាក់កាដូរពីក្រោយ ពេលជនរងគ្រោះកំពុងដើរមើលការតាំងពិពណ៌ ស្រាប់តែមានជនសង្ស័យ ២នាក់ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស និងឈ្មោះ ពេជ្រ ភេទប្រុស បាននាំគ្នាដើរមកពីក្រោយហើយជនសង្ស័យឈ្មោះ ពេជ្រ ជាអ្នកឈរបាំងហើយជនសង្ស័យឈ្មោះ ហេង សម្បត្តិ ជាអ្នកធ្វើសកម្មភាពរ៉ូតកាបូបសាកាដូរលួចយកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Huwei Nova2i ពណ៌ខ្មៅ របស់ជនរងគ្រោះបានសម្រេចកាន់ជាប់នៅនឹងដៃបម្រុងគេចខ្លួន ក៏ត្រូវជនរងគ្រោះដឹងទាន់ ក៏ស្រែកផ្អើលឆោរឡោចោរៗ ហើយក៏បានកម្លាំងសមត្ថកិច្ចយើងដែលកំពុងល្បា បាតនៅជុំវិញបរិវេណបណ្ណាល័យជាតិ ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សម្បត្តិ រួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសាកសួរតែម្តង ចំណែកជនសង្ស័យឈ្មោះ ពេជ្រ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖