ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូ២គ្រឿង គេចខ្លួន១ថ្ងៃ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖ សមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមទាំងម៉ូតូចំនួន២គ្រឿង កាលពីវេលាម៉ោង ០៦ និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ខែ២០១៨ ចំណុចបន្ទប់ជួលបុរីប៊ុន ហួរ ផ្លូវបេតុង ក្រុម២ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ។ ក្រោយទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ចស្រាវជ្រាវរហូតវេលាម៉ោង១៣និង៣០ ថ្ងៃទី១០ ខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យបានរួមទាំងម៉ូតូ២គ្រឿង។

ជនសង្ស័យឈ្មោះ សូ លីដា (ហៅអាស្វិត) ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលលេខA9 ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះទី១ ឈ្មោះ ថុល ធឿន ភេទស្រីអាយុ ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅបន្ទប់ជួលលេខ២៥ (ជាន់ទី៤)បុរីប៊ុនហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បាត់បង់ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-0519 ។ ជនរងគ្រោះទី២ ឈ្មោះ ឈាល ហាវ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៣ (ជាន់ទី៤)បុរីប៊ុនហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បាត់បង់ម៉ូតូមួយគ្រឿងម៉ាក ហុងដារឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1D- 6805។

សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីថ្ងៃទី ៩ ខែធ្នូ ២០១៨ វេលាម៉ោង ៦និង៣០ នាទី ជនរងគ្រោះក្រោកពីដេកមួយបានចុះពីបន្ទប់ជួលលេខជាន់ទី៤ ដើម្បីយកម៉ូតូដែលខ្លួនទាំងពីរនាក់ ទុកក្នុងបន្ទប់មួយសំរាប់ដាក់ម៉ូតូដែលស្ថិតនៅភូមិព្រៃព្រីងត្បូង១ បុរីប៊ុនហ៊ួរ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែនៅពេលដែលជនរងគ្រោះទាំង២នាក់ចុះមករក ម៉ូតូពេលនោះស្រាប់តែបាត់ម៉ូតូរបស់ខ្លួនទាំងពីរនាក់ ជនរងគ្រោះទាំង២ នាក់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០ នាទីព្រឹក ពេលដែលសមត្ថកិច្ចទទួលពាក្យបណ្ដឹងរួចកម្លាំងក៏បានបើកការស្រាវជ្រាវឈាន រហូតទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសូ លីដា ហៅអាស្វិត នៅចំណុចបន្ទប់ជួលលេខA9 ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ រួមនឹងម៉ូតូ២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖