ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលជិះម៉ូតូបុករថយន្តទេសចរណ៍បញ្ច្រាសគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីនគរបាលម្នាក់ បានរងរបួស ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកជាមួយរថយន្តទេសចេណ៍បញ្ច្រាសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃ ព្រហស្បតិ៍ ០៦ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៦ល្ងាច លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៩ និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះយុន គឹមសុន អាយុ ៥១ ឆ្នាំ មុខរបរ មន្ត្រីនគរបាល រស់នៅភូមិ រមាំងថ្កោល ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

ចំណែកអ្នកបើករថយន្ដត្រូវបានស្គាល់ឈ្មោះ វៀង វ៉ាន់ហ្វុង ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ បើកបរ (ក្រុមហ៊ុន PHON LINH) ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម ក្រោយមកបានរត់គេចខ្លួនភ្លាមៗបន្សល់តែក្រុងទេសចរណ៍ ពណ៌ ស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ ៣B ០១៩៩ ។

បើកបរដោយឈ្មោះ វៀង វ៉ាន់ហ្វុង ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ បើកបរ(ក្រុមហ៊ុន PHON LINH) ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម បើកបរពីកើតទៅលិច អ្នកបើកបររត់គេចពីកន្លែងកើតហេតុបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ រថយន្ដខូចខាតស្រាល ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ ដែលគេស្គាល់ជាមន្ត្រីនគរបាលបានជិះម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ១៧៤៤ ដោយធ្វើដំណើរពីលិចទៅកើត លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៩ និង១៣០មិនប្រកាន់ស្ដាំស្រាប់តែទៅបុក និងរថយន្តទេសចរណ៍ជារបស់ក្រុមហ៊ុន PHON LINH)បញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក សមត្ថកិច្ចនគរបាលបានវាស់វែងបិងអូសយកមធ្យោបាយទាំង២គ្រឿងរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង និងបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖