ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចបឹងកេងកងទី១ ចាប់វាយខ្នោះបន្ទាប់ពី ធ្វើសកម្មភាពឆក់កាបូបស្រ្តីជនបរទេសបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្រ្តីជនបរទេសបានសម្រេចតែរត់គេចខ្លួនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១កំពុង ល្បាតក៏បានដេញឃាត់បានភ្លាមៗ ហេតុការនេះកើតឡើង កាលវេលាម៉ោង០០និង១០នាទីកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចផ្លូវ៣០២កែងផ្លូវ៥១ ស្ថិតនៅភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ឈន សាយសុគី អាណាន់ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៩១E ផ្លូ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក(អ្នកបើកបរម៉ូតូ) ។ ជនសង្ស័យទី២ឈ្មោះ នៅ រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៨៦ ផ្លូវលេខ៣១បេតេ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ចំណែកជនរងគ្រោះឈ្មោះ NIAMH ELIZABTHជនជនជាតិអាយឡែន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្នុងកាបូបស្ពាយពណ៍ខ្មៅក្នុងនោះមានលុយ២៤ដុល្លានិងលុយខ្មែរ២០០០រៀល ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១BE-៤៨៤១ ទៅពីខាងក្រោយ ក៏បានមកធ្វើ សកម្មភាពឆក់កាបូបពីស្រ្តីជនបរទេសម្នាក់ ដែលកំពុងដើរ មានគ្នា៥នាក់ ប្រុស២នាក់ ពីដើរតាមផ្លូវ៥១ រួចបម្រុងជិះគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ កំពុងល្បាតប្រទះឃើញបើកម៉ូតូដេញទៅចាប់បាននៅផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនចាប់វាយខ្នោះយកមកស្នាក់ ប៉ុស្តិ៍បឹងកេងកងទី១ តែម្ដង ។

បច្ចុប្បជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ កសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់ ។

ចំណែកកាបូបស្ពាយពណ៍ខ្មៅក្នុងនោះមានលុយ២៤ដុល្លារ និងលុយខ្មែរ២០០០រៀល ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ៕ ស រស្មី

 


ចែករំលែក៖