ខេត្តសៀមរាប: អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើ២ល្វែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមកងកម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការពិនិត្យ កាលពីវេលា ម៉ោង៤និង១៥នាទីរសៀលថ្ងៃអាទិត្យ ១រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញផ្ទះឈើអស់ទាំងស្រុង២ល្វែង បីខ្នង មានទំហ៊ុ១១,៩៣×៦,៣០ ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំក្តារស្រូវចំនួន៨ ការ៉ុង , ទូរចំនួន១ , គ្រែចំនួន០១ , លុយដុល្លាចំនួន៥០០ដុល្លារ និងក្រវិល៣ហ៊ុន ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ិន រឹទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងរបស់អធិការស្រុកជីក្រែងបានចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹក ពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបរលត់ទៅវិញរាលដាលដល់ផ្ទះផ្សេងទៀតឡើយ៕ សហការី