ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងរំលោភមិនបានសម្រេចត្រូវអាវុធហត្ថខណ្ឌព្រែកព្នៅចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនតណ្ហាក្រាស់ម្នាក់ប៉ុនប៉ងចាប់រំលោភ សេពសន្នវៈលើនារីរងគ្រោះជាអ្នកលក់ដូរមិនបានសម្រេច ត្រូវបានចាប់ខ្លួន ប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង២១ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ចំណុចបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ នាងជាជនរងគ្រោះនៅតែម្នាក់ឯងក្នុងបន្ទប់ ស្រាប់តែលេចមុខជនសង្ស័យជាកម្មករសំណង់ ដើរចូលមកធ្វើសកម្មភាពចាប់ប៉ុនប៉ងរលោភ តែមិនបានសម្រេច ត្រូវនាងប្រតាយប្រតប់ស្រែកឆោឡោរួចចាប់ប្រគល់ឲ្យទៅកម្លាំងអាវុអហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការតាមច្បាប់ ។

លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះចេវ ជុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ អាវុធហត្ថ ខណ្ឌព្រែកព្នៅចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាលយ័ប្រឆាំង ការជូញដូរមនុស្ស និងការពារអនីតិជន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ចាន់ធឿន


ចែករំលែក៖