ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បើកម៉ូតូកង់បីវ៉ាកាត់មុខរថយន្តមិនបានប្រយ័ត្ន ក៏ជ្រុលទៅកៀររថយន្តឡិចសុីស RX300 បណ្តាលឲ្យរងការខូចខាតយ៉ងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៤ ខែធ្នូ្ន ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៥ កែងផ្លូវ១៨៤ នៅចំណុចស្តុបផ្សារដេប៉ូ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AT-8582 បើកបរតាមបណ្តោយផ្លូវ182 ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ រថយន្តហាយឡេនឌ័របើកឆ្លងផ្លូវស្តុប ក៏ស្រាប់តែមានអុំបុរសវ័យចំណាស់ម្នាក់ បើកម៉ូតូកង់បីមួយគ្រឿងមិនបានប្រយ័ត្នធ្វើដំណើរស្របទិសដៅគ្នា ហើយម្ចាស់កង់បីគាត់ស្រវឹងស្រាបើកលឿនឆ្លងផ្លូវបត់ឆ្វេងដោយមិនបានមើលក្រោយ ក៏ជ្រុលទៅកៀរចំក្បាលរថយន្តខាងមុខបណ្តាលឲ្យរបូតកាងនិងបែកស្តុបខាងមុខផ្នែកខាងស្តាំភ្លាមៗនោះ ដែលរថយន្តហាយឡេនឌ័រគាត់ក៏អែបខាងដើម្បីចរចាគ្នាជាមួយម្ចាស់កង់ហើយម្ចាស់កង់បីគាត់ក៏ព្រមទទួលស្គាល់កំហុកដោយសុំសងថ្លៃជួសជុលរថយន្តចំនួន50$ ប៉ុន្តែខាងរថយន្តហាយឡេនឌ័រមិនព្រម អស់រយះពេលជិតកន្លះម៉ោង ក៏បានសមត្ថកិច្ចជួយសម្រប់សម្រួលទើបត្រូវរ៉ូវគ្នា ។
ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តហាយឡេនឌ័រគាត់ព្រមទទួលសំណង់ចំនួន50$ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ធឿនព្រែកជ័យ