ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនចាប់ដាក់ខ្នោះដៃបុរសជាប្តី បន្ទាប់ពីទះប្រពន្ធ ១ដៃរួចទាត់ថែម ១ជើងទៀត ដែលគេសង្ស័យជាករណីកើតរោគភ្លើងប្រចណ្ឌ។
ករណីហិង្សាក្នុងគ្រួសារខាងលើ បានបង្កករភ្ញាក់ផ្អើលឡងនៅវេលាម៉ោង១និង០៥នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោលបានឲ្យដឹងថា ស្រ្តីជាប្រពន្ធដែលរងនូវកណ្ដាប់ និងជើងរន្ទះបុរសជាប្តីឈ្មោះ អិត ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុប្តីរបស់គាត់ឈ្មោះ ទួន មុំ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បានឈ្លោះប្រកែកគ្នា ជាមួយខ្លួនដោយចោទប្រកាន់ថា រូបគាត់មានសាហាយស្មន់ជាមួយបុរសផ្សេង តែទោះជាគាត់ប្រកែកមិនមានការពិតទេ ក៍លោកប្តី(ទួន មុំ)មិនព្រមស្ដាប់ដែរ រហូតដល់វាយរូបគាត់បណ្តាលឲ្យមានរបួសស្នាមរបួដ ហើយក៏មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការអប់រំ៕ ប៉ឹម ពិន