ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តក្រុមហ៊ុនរស្មីភ្នំពេញអិចប្រែស ដឹកអ្នកដំណើរ បុកស្លាប់លើផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ ៖ បុរសខ្មែរជនជាតិអ៊ីស្លាមវ័យ៧៥ឆ្នាំម្នាក់ត្រូវស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុងតែជិះកង់ឆ្លងផ្លូវទៅសូត្រធម៌ នៅព្រះវិហ៊ារអ៊ីស្លាម មួយកន្លែងត្រូវ អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនរស្មីភ្នំពេញអិចប្រែស បើកលឿនហួសល្បឿនកំណត់បុកស្លាប់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីសុក្រ ៦រោច ខែមិគសិរឆ្នាំចព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២ និង១០នាទីត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិឌួង លើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានជិះកង់មួយគ្រឿងឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងទៅថ្វាយបង្គុំនៅវិហ៊ារ សាក្សីដដែលបន្តថា ខណៈដែលជនរងគ្រោះកំពុងតែជិះកង់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រស្មីភ្នំពេញ ម៉ាក(KIV)ពាក់ស្លាកលេខភ្នំពេញ3C-8602 ពណ៌សលាយផ្កាឈូក ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរត្បូងទៅជើង បើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត រួចជ្រុលចង្កូតទៅបុកជនរងគ្រោះ ដែលកំពុងជិះកង់បណ្តាលឲ្យដួលបោកទៅផ្លូវស្លាប់ភ្លាមៗតែម្តងនៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងទៀតថា ក្រោយបង្កគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់រួចមក អ្នកបើករថយន្តមិនបានឈប់រថយន្តដោះស្រាយនោះទេ បែរជាខំបើករត់ត្រូវប្រជាពលរដ្ឋបើកម៉ូតូដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡឹប ម៉ាត់ ភេទប្រុស អាយុ៧៥ឆ្នាំស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបង្កគ្រោះថ្នាក់ឲ្យមានអ្នកស្លាប់រួចមកបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមាន អ្នកស្លាប់ខាងលើនេះបណ្តាលកមពីរថយន្តបើកបរលឿនខ្វះការប្រុងប្រយត្ន័ក៏បុកអ្នកជិះកង់តែម្តង ។

ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានបានប្រគល់ ឲ្យការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយបន្ត ៕ ធឿនព្រែកជ័យ


ចែករំលែក៖